សម្រាប់ផ្ទាល់ខ្លួន

លុយរបស់អ្នក
ដឹងច្បាស់ រាល់ថ្ងៃ

កត់ចំណាយ បំណុល និងថ្ងៃបង់ ជាភាសាខ្មែរ — ងាយដូចផ្ញើសារ។ ដុល្លារ និងរៀល។

សៀវភៅកត់លុយ មិនមែនធនាគារ — យើងមិនកាន់ មិនដក និងមិនផ្ទេរលុយរបស់អ្នក ហើយមិនដែលទូរសព្ទ ឬផ្ញើសារសុំលេខកូដ OTP ឬលេខសម្ងាត់ឡើយ។

ធ្លាប់ជួបបញ្ហាទាំងនេះទេ? ↓
អេប លុយឆ្លាត — ទំព័រដើមផ្ទាល់ខ្លួន

រូបអេបពិត · ឈ្មោះ និងចំនួនលុយជាឧទាហរណ៍

ធ្លាប់ជួបដែរទេ?

ដល់ចុងខែ លុយអស់ ហើយមិនដឹងថាចាយទៅណាខ្លះ?

កត់ចំណាយចុចពីរបីដង — របាយការណ៍ប្រាប់ថាលុយទៅណាខ្លះ។

ឲ្យមិត្តភក្តិខ្ចីលុយ ហើយភ្លេចថាប៉ុន្មាន ថ្ងៃណា?

កត់ឈ្មោះ ចំនួន និងថ្ងៃសង — អេបរំលឹកជំនួសអ្នក។

ភ្លេចថ្ងៃបង់រំលស់ធនាគារ ត្រូវពិន័យ ហើយខូចប្រវត្តិ CBC?

ថតតារាងបង់ប្រាក់របស់ធនាគារ — អេបរំលឹកមុនថ្ងៃបង់។

លុយនៅច្រើនធនាគារ មិនដឹងសរុបមានប៉ុន្មាន?

កាបូប ABA ACLEDA Wing និងលុយសុទ្ធ — ឃើញសរុបនៅកន្លែងតែមួយ។

ក្នុងអេប

អ្វីៗដែលអ្នកត្រូវការ សម្រាប់លុយផ្ទាល់ខ្លួន

កាបូប USD និង KHR

សាច់ប្រាក់ ធនាគារ និងកាត នៅកន្លែងតែមួយ ជាមួយអត្រាប្តូរប្រាក់ NBC។

វិក្កយបត្រ និងការរំលឹក

ទឹក ភ្លើង អ៊ីនធឺណិត រំលស់ និងប្រាក់បញ្ញើ — រំលឹកមុនដល់ថ្ងៃ។

គោលដៅសន្សំ និងថវិកា

កំណត់គោលដៅ និងថវិកាប្រចាំខែ ហើយឃើញវឌ្ឍនភាពរាល់ថ្ងៃ។

ឯកសាររថយន្ត

ឆៀកឡាន ពន្ធផ្លូវ និងធានារ៉ាប់រង — រំលឹកមុន 30, 15 និង 7 ថ្ងៃ។

និយាយខ្មែរ ក៏កត់បាន

ផ្ញើសារ ឬសំឡេងទៅ Telegram Bot ហើយចុចបញ្ជាក់ — កត់រួច (PRO)

ឯកជន និងសុវត្ថិភាព

លេខលាក់ពេលបើកអេប។ បាត់ទូរសព្ទ? ចុច «ទូរសព្ទខ្ញុំបាត់» ពីទូរសព្ទផ្សេង ទូរសព្ទដែលបាត់ត្រូវចាកចេញភ្លាម។

មើលតម្លៃ FREE · PRO · ULTRA →

ចាប់ផ្តើមកត់ថ្ងៃនេះ

ចុះឈ្មោះឥតគិតថ្លៃ ហើយកត់ចំណាយដំបូងរបស់អ្នក — ចំណាយពេលមិនដល់មួយនាទី។