ដល់ចុងខែ លុយអស់ ហើយមិនដឹងថាចាយទៅណាខ្លះ?
កត់ចំណាយចុចពីរបីដង — របាយការណ៍ប្រាប់ថាលុយទៅណាខ្លះ។
សម្រាប់គ្រួសារខ្មែរ និងហាងតូច
កត់ចំណូល ចំណាយ បំណុល និងថ្ងៃបង់រំលស់ ជាភាសាខ្មែរ — ងាយដូចផ្ញើសារ។
សៀវភៅកត់លុយ មិនមែនធនាគារ — យើងមិនកាន់ មិនដក និងមិនផ្ទេរលុយរបស់អ្នក ហើយមិនដែលទូរសព្ទ ឬផ្ញើសារសុំលេខកូដ OTP ឬលេខសម្ងាត់ឡើយ។
រូបអេបពិត · ឈ្មោះ និងចំនួនលុយជាឧទាហរណ៍
ដល់ចុងខែ លុយអស់ ហើយមិនដឹងថាចាយទៅណាខ្លះ?
កត់ចំណាយចុចពីរបីដង — របាយការណ៍ប្រាប់ថាលុយទៅណាខ្លះ។
ឲ្យសាច់ញាតិខ្ចីលុយ ហើយភ្លេចថាប៉ុន្មាន ថ្ងៃណា — ខ្មាស់មិនហ៊ានសួរ?
កត់ឈ្មោះ ចំនួន និងថ្ងៃសង — អេបរំលឹកជំនួសអ្នក។
ភ្លេចថ្ងៃបង់រំលស់ធនាគារ ត្រូវពិន័យ ហើយខូចប្រវត្តិឥណទាន CBC?
ថតតារាងបង់ប្រាក់របស់ធនាគារ — អេបរំលឹកមុនថ្ងៃបង់។
ដល់វេនចងដៃគេវិញ ភ្លេចថាគេចងយើងប៉ុន្មាន?
កត់ចំណងដៃ និងបច្ច័យ — តបស្នងបានសមរម្យ។
ភ្លេចបង់ថ្លៃភ្លើង ទឹក អ៊ីនធឺណិត រហូតគេផ្តាច់?
បញ្ចូលវិក្កយបត្រម្តង — អេបរំលឹកមុនថ្ងៃកំណត់រាល់ខែ។
ចង់សន្សំទិញម៉ូតូ តែសន្សំមិនដែលបាន?
ដាក់ឈ្មោះគោលដៅ — ឃើញវាកើនឡើងរហូតដល់គោលដៅ។
អេប លុយឆ្លាត កើតចេញពីបញ្ហាទាំងនេះ។
ដោយលេខទូរសព្ទ ឬអ៊ីមែល — មិនត្រូវការកាតធនាគារ។
សាច់ប្រាក់ ABA ACLEDA Wing… ដុល្លារ ឬរៀល។
ក្នុងអេប — ឬផ្ញើសារមួយទៅ @luychlat_bot ជាមួយ PRO។
Telegram Bot
វាយ ឬនិយាយខ្មែរទៅ @luychlat_bot ដូចផ្ញើសារទៅមិត្ត (PRO)។ Bot មិនបង្ហាញសមតុល្យទេ លុះត្រាអ្នកអនុញ្ញាត — ហើយមិនដែលបង្ហាញក្នុង Group។
បើក @luychlat_botអេបគ្រប់គ្រងលុយ ត្រូវតែទុកចិត្តបាន។ នេះជាការសន្យារបស់យើង។
$0
$2.99/ ខែ
12,000 ៛
សន្សំ 30% បើបង់ប្រចាំឆ្នាំ
$6.99/ ខែ
28,000 ៛
សន្សំ 28% បើបង់ប្រចាំឆ្នាំ
មិនកាត់លុយដោយស្វ័យប្រវត្តិទេ — ផុតកំណត់ហើយ បន្ត ឬឈប់ ស្រេចលើអ្នក។ បង់មុនផុតកំណត់ ពេលប្រើនឹងបូកបន្ត។
ពីបណ្ណាល័យគន្លឹះក្នុងអេប — សន្សំ សងបំណុល និងគ្រប់គ្រងហាង
គោលដៅ៖ ប្រាក់ស្មើនឹងការចំណាយចាំបាច់ 3 ទៅ 6 ខែ ទុកដាច់ដោយឡែក។ ចាប់ផ្ដើមតូចៗ — សូម្បីតែ $10 ក្នុងមួយសប្ដាហ៍ក៏ជួយបាន។
សន្សំសម្រាប់ «ថ្លៃសាលាកូន» ឬ «ម៉ូតូថ្មី» ងាយធ្វើតាមជាង «សន្សំទូទៅ»។ កំណត់គោលដៅឱ្យច្បាស់លាស់ នោះប្រាក់សន្សំនឹងកើនឡើងជាលំដាប់។
ការប្រាក់ 2% ក្នុងមួយខែ = ប្រហែល 24% ក្នុងមួយឆ្នាំ។ មុនខ្ចី បើក «គណនាប្រាក់កម្ចី» ក្នុងអេប ដើម្បីដឹងការប្រាក់សរុបដែលត្រូវបង់។
សូម្បីតែឱ្យសាច់ញាតិខ្ចី ក៏គួរកត់ចំនួន ថ្ងៃ និងថ្ងៃសងដែរ។ វាការពារទំនាក់ទំនងល្អ ហើយងាយរំលឹកដោយសុភាព។
ប្រើកាបូបដាច់ដោយឡែកសម្រាប់អាជីវកម្ម។ ពេលយកលុយហាងទៅប្រើផ្ទាល់ខ្លួន កត់ជា «ម្ចាស់ដកប្រើ» ដើម្បីដឹងចំណេញពិតរបស់ហាង។
ចំណេញក្នុងបញ្ជី មិនមែនមានន័យថាមានលុយក្នុងដៃទេ។ ពិនិត្យលុយចូល លុយចេញ និងភ្ញៀវដែលជំពាក់ រៀងរាល់ថ្ងៃ។
មែន។ FREE ប្រើបានជារៀងរហូត។ PRO និង ULTRA សម្រាប់អ្នកត្រូវការច្រើនជាងនេះ — បង់តាម KHQR។
ទេ។ អេប លុយឆ្លាត ជាសៀវភៅកត់ត្រាលុយ។ លុយរបស់អ្នកនៅតែក្នុងធនាគារ ឬហោប៉ៅរបស់អ្នក — យើងមិនកាន់ មិនដក និងមិនផ្ទេរលុយទេ។ ដើម្បីដក ឬផ្ទេរលុយ សូមប្រើអេបធនាគាររបស់អ្នក។
បាន។ បើក app.luychlat.com ក្នុង Safari រួចចុច Share › Add to Home Screen។
ទិន្នន័យបំប្លែងកូដ ហើយមានតែអ្នក និងសមាជិកដែលអ្នកអញ្ជើញ ទើបមើលឃើញ។ PIN និង Face ID នៅតែលើទូរសព្ទអ្នក។
ទេ។ ប្រកាសតែលុយចូល ហើយគោរពការបិទសំឡេង ឬញ័ររបស់ទូរសព្ទ។
ក្នុងអេប៖ ការកំណត់ › លុបគណនី។ មើលបន្ថែមនៅ ទំព័រលុបគណនី។
ស្កេន QR ឬចុចប៊ូតុងខាងក្រោម។