← ទំព័រដើម

គោលការណ៍ឯកជនភាព និងលក្ខខណ្ឌប្រើប្រាស់

ធ្វើបច្ចុប្បន្នភាព៖ 27 តុលា 2026

ទិន្នន័យដែលយើងរក្សាទុក

  • គណនីរបស់អ្នក៖ លេខទូរសព្ទ អ៊ីមែល គណនី Google ឬ Telegram ដែលអ្នកប្រើចូល និងឈ្មោះដែលអ្នកដាក់។
  • ទិន្នន័យហិរញ្ញវត្ថុដែលអ្នកកត់ត្រា៖ កាបូប ប្រតិបត្តិការ បំណុល ថវិកា គោលដៅ វិក្កយបត្រ និងរូបភាពបង្កាន់ដៃ ឬឯកសារកម្ចីដែលអ្នកផ្ទុកឡើង។
  • ទីតាំង ប្រើតែពេលអ្នកអនុញ្ញាត ដើម្បីគណនាម៉ោងសឡាត ឬរកម៉ាស៊ីន ATM ក្បែរ។
  • PIN និង Face ID / ស្នាមម្រាមដៃ នៅលើឧបករណ៍របស់អ្នកប៉ុណ្ណោះ — មិនផ្ញើទៅម៉ាស៊ីនមេទេ។

របៀបការពារទិន្នន័យ

  • ការតភ្ជាប់ទាំងអស់ប្រើ HTTPS (បំប្លែងកូដ)។ ទិន្នន័យរក្សាទុកក្នុងមូលដ្ឋានទិន្នន័យ Supabase ដែលបំប្លែងកូដពេលរក្សាទុក។
  • ច្បាប់សុវត្ថិភាពក្នុងមូលដ្ឋានទិន្នន័យ ធានាថាមានតែអ្នក និងសមាជិកដែលអ្នកអញ្ជើញចូលគណនីរួម ទេដែលឃើញទិន្នន័យរបស់អ្នក។
  • ទិន្នន័យអាជីវកម្ម និងផ្ទាល់ខ្លួន ដាច់ដោយឡែកពីគ្នា។ ការកំណត់ផ្ទាល់ខ្លួន (ដូចជា Islamic Mode) មិនបង្ហាញដល់សមាជិកគ្រួសារទេ។
  • Telegram Bot មិនបង្ហាញសមតុល្យ លុះត្រាតែអ្នកបើក «ឱ្យ AI មើលលេខរបស់ខ្ញុំ» ហើយមិនដែលបង្ហាញក្នុង Group ឡើយ។
  • យើងមិនលក់ទិន្នន័យរបស់អ្នកទេ ហើយមិនប្រើវាសម្រាប់ការផ្សាយពាណិជ្ជកម្មឡើយ។

សេវាដែលយើងប្រើ

  • Supabase — មូលដ្ឋានទិន្នន័យ និងការចូលគណនី។
  • Telegram — Bot និងការជូនដំណឹង ពេលអ្នកភ្ជាប់ Telegram។
  • អ្នកផ្ដល់ AI (ដូចជា Google Gemini ឬ Anthropic) — តែពេលអ្នកប្រើទីប្រឹក្សា AI ឬអានរូបបង្កាន់ដៃ។
  • Cloudflare — ការពារ និងបញ្ជូនគេហទំព័រឱ្យលឿន។

រយៈពេលរក្សាទុក

  • យើងរក្សាទុកទិន្នន័យរបស់អ្នក ដរាបណាគណនីនៅមាន។ ពេលអ្នកលុបគណនី ទិន្នន័យហិរញ្ញវត្ថុ និងឯកសាររបស់អ្នកត្រូវលុបជាអចិន្ត្រៃយ៍។

ទីប្រឹក្សា AI

  • ពេលអ្នកសួរទីប្រឹក្សា AI មានតែសេចក្តីសង្ខេបលេខ (គ្មានឈ្មោះ ឬលេខទូរសព្ទ) ប៉ុណ្ណោះដែលត្រូវផ្ញើទៅអ្នកផ្តល់ AI។
  • ចម្លើយ AI គឺជាការណែនាំទូទៅ មិនមែនជាដំបូន្មានហិរញ្ញវត្ថុផ្លូវការទេ។

ការបង់ប្រាក់ និងការជាវ PRO / ULTRA

  • បង់តាម KHQR។ អេបមិនរក្សាទុកព័ត៌មានកាតធនាគាររបស់អ្នកទេ។
  • អ្នកជ្រើសកញ្ចប់ PRO ឬ ULTRA និងរយៈពេល (ប្រចាំខែ ឬប្រចាំឆ្នាំ) ដោយខ្លួនឯង។ អេបមិនកាត់លុយពីគណនីធនាគាររបស់អ្នកដោយស្វ័យប្រវត្តិទេ — បើចង់បន្ត អ្នកជ្រើសបង់ម្តងទៀតតាម KHQR។
  • ពេលរយៈពេលដែលបានបង់ចប់ ហើយអ្នកមិនបន្ត គណនីត្រឡប់ទៅកញ្ចប់ FREE ដោយខ្លួនឯង។ ទិន្នន័យដែលអ្នកបានកត់ នៅដដែល មិនបាត់ទេ។
  • ប្រាក់ដែលបានបង់រួច មិនអាចសងវិញ ដកវិញ ឬប្តូរវិញបានទេ ទោះអ្នកឈប់ប្រើមុនរយៈពេលចប់ក៏ដោយ។ អ្នកនៅប្រើ PRO / ULTRA បានរហូតដល់ចប់រយៈពេលដែលបានបង់។
  • បើអ្នកបង់លើសចំនួន ឬបង់ពីរដងដោយច្រឡំ យើងមិនសងលុយវិញទេ តែបន្ថែមរយៈពេល PRO / ULTRA ឱ្យអ្នកវិញ ស្មើនឹងតម្លៃប្រាក់ដែលលើស តាមតម្លៃកញ្ចប់របស់អ្នក។ សូមទាក់ទងក្រុមជំនួយ។

សិទ្ធិរបស់អ្នក

  • ទាញយកការបម្រុងទុកទិន្នន័យរបស់អ្នកបាននៅ ការកំណត់ › ទិន្នន័យ។
  • លុបគណនី និងទិន្នន័យទាំងអស់ជាអចិន្ត្រៃយ៍ ពីក្នុងអេបផ្ទាល់៖ របៀបលុបគណនី

លក្ខខណ្ឌប្រើប្រាស់

  • អេប លុយឆ្លាត ជាឧបករណ៍កត់ត្រា និងគណនា។ ការគណនា (ការប្រាក់ ហ្សាកាត់ ពិន្ទុឥណទាន ពន្ធ…) គឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ។
  • អ្នកទទួលខុសត្រូវលើភាពត្រឹមត្រូវនៃទិន្នន័យដែលអ្នកបញ្ចូល និងការរក្សា PIN / ពាក្យសម្ងាត់របស់អ្នក។
  • កុំប្រើអេបសម្រាប់សកម្មភាពខុសច្បាប់។ យើងអាចផ្អាកគណនីដែលរំលោភលក្ខខណ្ឌទាំងនេះ។

ទំនាក់ទំនង

សំណួរអំពីឯកជនភាព៖ ទាក់ទងក្រុមជំនួយតាម Telegram @luychlat_support · [email protected]