← ទំព័រដើម
លុបគណនី អេប លុយឆ្លាត
អ្នកអាចលុបគណនី និងទិន្នន័យទាំងអស់របស់អ្នក ដោយខ្លួនឯង ពីក្នុងអេប។
របៀបលុប
- ចូលគណនីក្នុងអេប (Android ឬ app.luychlat.com)។
- ចូល ការកំណត់ ហើយរំកិលចុះដល់ «តំបន់គ្រោះថ្នាក់»។
- ចុច «លុបគណនី» អានបញ្ជីអ្វីដែលនឹងត្រូវលុប ហើយធីក «ខ្ញុំយល់»។
- បញ្ចូលពាក្យសម្ងាត់របស់អ្នក រួចចុច «លុបគណនីជាអចិន្ត្រៃយ៍»។
អ្វីដែលត្រូវលុបជាអចិន្ត្រៃយ៍
- កាបូប ប្រតិបត្តិការ បំណុល ថវិកា និងគោលដៅទាំងអស់
- ផ្ទាំងការងារ (Workspace) ផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក
- បង្កាន់ដៃ រូបថត និងឯកសារកម្ចី
- គម្រោង PRO / ULTRA ដែលនៅសល់ (មិនសងប្រាក់វិញ) និងការភ្ជាប់ Telegram
មិនអាចយកមកវិញបានទេ។ ចង់រក្សាទុកទិន្នន័យ? ទាញយកការបម្រុងទុកនៅ ការកំណត់ › ទិន្នន័យ ជាមុនសិន។
មិនអាចចូលគណនី ឬគ្មានពាក្យសម្ងាត់?
គណនីដែលចូលតាម Google ឬ Telegram ហើយគ្មានពាក្យសម្ងាត់ សូមទាក់ទងក្រុមជំនួយតាម Telegram @luychlat_support ឬអ៊ីមែល [email protected] ដើម្បីស្នើលុបគណនី។